បច្ចុប្បន្នភាព ៖ វិវឌ្ឍន៍ភាពនៃការជម្រុញតម្លៃបន្ថែមរបស់ផលិតផលកសិអេកូឡូស៊ី

Start time March 27, 2026 09:00
Finished Time March 27, 2026 12:00
Address Online via Zoom
Content
បណ្តាញកសិអេកូឡូស៊ី (ALiSEA) នៅកម្ពុជា នឹងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ(Webinar) លើប្រធានបទ “ បច្ចុប្បន្នភាព ៖ វិវឌ្ឍន៍ភាព នៃការជម្រុញតម្លៃបន្ថែមរបស់ផលិតផលកសិអេកូឡូស៊ី ” ។
គោលបំណងនៃសិក្ខាសាលាចែករំលែកនេះរួមមាន:
១) ចែករំលែកវឌ្ឍភាពនៃគំនិតផ្តួចផ្តើមដែលកំពុងអនុវត្ត ដែលលើកកម្ពស់ការផ្លាស់ប្តូរកសិ-អេកូឡូស៊ី ជាពិសេសទាក់ទងនឹងប្រព័ន្ធតម្លៃបន្ថែម និងវិញ្ញាបនបត្រ
២) ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីអង្គការនានាដែលអនុវត្តប្រព័ន្ធធានាការចូលរួម និងកិច្ចសហការទីផ្សារ
៣) ស្វែងយល់ពីឱកាសសម្រាប់ពង្រឹងកិច្ចសហការរវាងអ្នកផលិត សហករណ៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកទីផ្សារក្នុងការលើកកម្ពស់ផលិតផលកសិកម្មអេកូឡូស៊ី និង
៤) បង្កើនការយល់ដឹងក្នុងចំណោមសមាជិកបណ្តាញលើយុទ្ធសាស្ត្រសម្រាប់កែលម្អការទទួលស្គាល់ទីផ្សារ និងតម្លៃនៃផលិតផលកសិកម្មអេកូឡូស៊ី។
កម្មវិធីនេះប្រព្រឹត្តិទៅ
នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦
ចាប់ពីម៉ោង ៩៖០០ ដល់ ១២៖០០ នាទីព្រឹក
សូមចុះឈ្មោះ តាម QR Code ឬ តំណភ្ជាប់នេះ ៖ HERE
របៀបវារៈកម្មវិធី និងឯកសារទស្សនៈទាន HERE